- បុរសពិតជាមនុស្សមានកាយសម្បទាមាំមួន
- បុរសពិតជាមនុស្សមានចំនេះដឹងជ្រៅជ្រះ
- បុរសពិតជាមនុស្សមានចរិយាមាយាទល្អ ស្លូតបូត សុភាពរាបសា និងថ្លៃថ្នូរ
- បុរសពិតជាមនុស្សដែលចេះជួយយកអាសាអ្នកដ៏ទៃ
- បុរសពិតជាមនុស្សដែលចេះគោរពខ្លួនឯង និងអ្នកដ៏ទៃ ជាពិសេសគោរពស្រ្តីភេទ
- បុរសពិតជាមនុស្សដែលចេះអោយតំលៃខ្លួនឯង អ្នកដ៏ទៃ ក្រុមគ្រួសារ និងសង្គមជាតិ
- បុរសពិតជាមនុស្សដែលចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង
- បុរសពិតជាមនុស្សជាមនុស្សដែលមិនចេះប្រើហិង្សាយកមកដោះស្រាយបញ្ហា តែយកប្រាជ្ញាមកដោះស្រាយបញ្ហា
- បុរសពិតជាមនុស្សដែលមានចិត្តទៀងត្រង់ សុចរិតភាព មិនចេះបៀតបៀនអ្នកដ៏ទៃ
- បុរសពិតជាមនុស្សដែលមានចិត្តក្លាហាន មោះមុតអង់អាច
- បុរសពិតជាមនុស្សដែលមានចិត្តព្យាយាម តស៊ូ ពុះពាររាល់ឧបសគ្គ
- បុរសពិតជាមនុស្សមានគុណធម៌ ចេះដឹងគុណអ្នកដ៏ទៃ
- បុរសពិតជាមនុស្ស ដែលមានចិត្តទូលាយ មិនសូវប្រកាន់ច្រើន
- បុរសពិតជាមនុស្ស ម៉ឹងម៉ាត់ ម៉ដ្ឋចត់
- បុរសពិតជាមនុស្សដែលមិនប្រព្រឹត្តិ នូវអំពើអាវាសែ ស្រីញី និងថ្នាំញៀន
- បុរសពិតជាមនុស្សដែលមិនធ្វើអោយឪពុកម្ដាយ ប្រពន្ឋកូន អ្នកដ៏ទៃពិបាកចិត្ត
- បុរសពិតជាមនុស្សជាមនុស្សដែលអ្នកដ៏ទៃគោរពស្រលាញ់ ចូលចិត្ត។
Wednesday, May 25, 2011
ពាក្យបុរស គឺជាឈ្មោះនៃភេទរបស់មនុស្ស ដែលមនុស្សយើងមានពីរភេទគឺបុរសហើយនិងស្រ្តីរឺក៏ប្រុស ហើយ និង ស្រី។ ឥលូវនេះខ្ញុំចង់អោយអ្នកទាំងអស់គ្នា ជួយគិតស្វែងយល់ថា តើនរណាជាបុរសពិត?បុរសពិតជាមនុស្សដែលមានបុគ្គលិកលក្ខណដូចខាងក្រោម៖
ជំងឺគ្រុនឈាមគឺជាជំងឺមួយដ៏កាចសាហាវដែលកំពុងរាតត្បាតយ៉ាងខ្លាំងនៅ ប្រទេសកម្ពុជាយើង ហើយជំងឺនេះច្រើនកើតឡើងនៅកំឡុងខែ ឧសភា ដល់ខែតុលា (រដូវវស្សា) ភាគច្រើនជំងឺនេះកើតនៅតាមតំបន់ព្រៃភ្នំហើយជំងឺនេះគឺច្រើនកើតទៅលើក្មេងៗ ដែលលបណ្ដាលអោយក្មេងៗ ជាច្រើនបានស្លាប់ដោយសារ ជំងឺគ្រុនឈាមនេះផងដែរ ហើយមកដល់សព្វថ្ងៃនេះមិនត្រឹមតែ មានក្មេងៗប៉ុណ្ណោះទេ ដែលកើតជំងឺនេះគឺមានមនុស្សចាស់ផងដែរ។ ជំងឺគ្រុនឈាមកើតតាមរយះមូសខ្លា ដែលមូសខ្លាហើយវាមានទីរស់នៅកន្លែងណាដែលមានទឹកដក់ ដូចជា នៅតាម ថ្លុកទឹក សំបកកង់ឡាន រឺកង់ម៉ូតូចាស់ៗដែលមានទឹកដក់ និងនៅក្នុងពាងដែលមិនមានគំរបត្រឹមត្រូវហើយ មិនបានដាក់ថ្នាំដើម្បីសំលាប់ដង្កូវទឹក។ ជំងឺនេះមានរោគសញ្ញាដូចជា អស់កម្លាំង ក្ដៅខ្លួនខ្លាំង ក្អួតចង្អោរ ហើយប្រសិនបើអ្នកជំងឺមាន អាការះធ្ងន់ធ្ងរនោះវាមានរោគសញ្ញាដូចជា មានឈាមចេញតាមជើងធ្មេញ និងច្រមុះ បាត់ជើងធំមានឈាម និង មានស្នាមអុចៗពណ៍ក្រហមនៅលើស្បែក ហើយប្រសិនបើកូនៗរបស់លោកអ្នក រឺក្រុមគ្រួសាររបស់លោកអ្នកមានរោគសញ្ញាដូចខាងលើនេះសូមមេត្តនាំអ្នកជំងឺទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះប្រសិនបើទុកអ្នកជំងឺយូរវានិងអាចមានគ្រោះថ្នាក់ដល់អាយុជីវិត។ ហើយទាំងនេះគឺជាវិធីងាយៗដើម្បីការពារជំងឺមូសខ្លាដែលមានដូចជា៖
- ត្រូវគេងក្នុងមុងជានិច្ច
- រៀបចំសំអាតផ្ទះ នៅជំវិញផ្ទះអោយបានស្អាតជាប្រចាំ
- យកសំបកកង់ឡាន ម៉ូតូចាស់ៗ សំបកកំប៉ុង រឺវត្ថុដែលអាចដក់ទឹកបានយកទៅដុត រឺកប់ចោល
- សំអាតពាងអោយបានញឹកញាប់ និងដាក់ថ្នាំអាបែត
- ត្រូអោយក្មេងពាក់អាវអោយបានល្អដើម្បីជៀសវាងមូសខ្លាខាំ។
សូមបងប្អូនទាំងអស់មេត្តាការពារជំងឺគ្រុនឈាមនេះ ព្រោះរដូវនេះ គឺជារដូវវស្សាដែលជារដូវភ្លៀងធ្លាក់ហើយក៏ជារដូវដែលមានមូសខ្លាផងដែរ។
Monday, May 23, 2011
សូមជូន ល្ខោននិយាយ រឿងៈ
តំលៃនៃការសិក្សា
ពោលៈ នៅក្នុងភូមិមួយនាជាយក្រុងដែលជាភូមិដាច់ស្រយាលមួយ ហើយប្រជាពលរដ្ឋដែលរស់នៅ តំបន់នោះពុំសូវមានជីវភាពធូរធារទេ។ ដារ៉ា គឺជាកូនកសិករម្នាក់ដែលរស់នៅក្នុងភូមិនោះដែរ។ ហើយ ដារ៉ា ជាកូនច្បងនៅក្នុងគ្រួសារ ដែលមានសមាជិក៥នាក់រួមទាំងឪពុកម្តាយនិងប្អូនៗ។ ដារ៉ាជាយុវ
សិស្សរៀននៅថ្នាក់ទី១២ នៃវិទ្យល័យមួយក្បែរភូមិ។
នាព្រឹកមួយ..........
ម្ដាយ៖ ដារ៉ា..ដារ៉ា មកនែ៎!ជួយធ្វើការម៉ែ........។
ដារ៉ា៖ បាទម៉ែ! ប៉ុន្ដែកូនជិតដល់ម៉ោងទៅរៀនហើយ។
ម្ដាយ៖ ដារ៉ាថ្ងៃនេះកូនមិនបាច់ទៅរៀនទេជួយធ្វើការម៉ែណា.....។
ដារ៉ា៖ បាទម៉ែ....ប៉ុន្ដែ...ប៉ុន្ដែកូន......
ម្ដាយ៖ មិនបាច់តែ មិនបាច់ស្ករអីទេ!....ឈប់មួយថ្ងៃទៅ។
ដារ៉ា៖ បាទម៉ែ....(ឆ្លើយទាំងមិនពេញចិត្ត)។
ពោលៈ បូរ៉ានិងសុខ ជាមិត្តរួមថ្នាក់របស់ដារ៉ា ពួកគេតែងតែទៅសាលាជាមួយគ្នាជា រាល់ថ្ងៃ។ ហើយនាព្រឹកនោះផងដែរ ពួកគេទៅរៀនដោយចូលមកបបួល ដារ៉ាដូចសព្វមួយដង។
បូរ៉ានិងសុខ៖ ដារ៉ា..ដារ៉ាតោះដល់ម៉ោងទៅរៀនហើយ។
ដារ៉ា៖ ប៉ុន្ដែថ្ងៃនេះគ្នាមិនបានទៅរៀនទេ ព្រោះអីគ្នារវល់ជួយការងារម្ដាយខ្ញុំ”ឯង”ជួយប្រាប់អ្នកឲ្យគា្ន
ផងណា ប្រហែលជាថ្ងៃច័ន្ទក្រោយទើបគា្នបានចូលរៀនវិញ។
បូរ៉ានិងសុខ៖ មិនអីទេ ចាំគ្នាប្រាប់អ្នកគ្រូឲ្យ។
ពោលៈ ដោយសារតែជីវភាពគ្រួសាររបស់ដារ៉ាមានការលំបាក ធ្វើឲ្យដារ៉ាមិនបានទៅរៀនទៀងទាត់ ពេលវេលា លុះថ្ងៃច័ន្ទបានចូលមកដល់ បូរ៉ានិងសុខ បានមកបបួលដារ៉ាដូចសព្វមួយដង។
បូរ៉ានិងសុខ៖ មកទៅរៀន...................
ដារ៉ាៈ (..ហ៊ឹ..)បូរ៉ាគ្នាមិនអាចទៅរៀនបានតទៅទៀតទេ ដូចបូរ៉ាឯងឃើញស្រាប់ហើយជីវភាពគ្រួសារគ្នាមានការលំបាកខ្លាំងណាស់ហើយ ឪពុកម្តាយគ្នាពុំមានលទ្ធភាពគ្រប់គ្រាន់
ដើម្បីអោយគ្នាទៅរៀនទៀតបានទេ។ដូចច្នេះគ្នាសំរេចចិត្តថាឈប់រៀនហើយ។
បូរ៉ាៈ (ដារ៉ា)ឯងគិតអោយបានច្បាស់លាស់ទៅមើលការសិក្សាគឺមានសារសំខាន់ប៉ុនណា។
ឯងគួរតែពិចារណាអោយបានច្បាស់លាស់ណា។
ដារ៉ាៈ ខ្ញុំក៍ពុំចង់ធ្វើបែបនេះដែរតែខ្ញុំគ្មានផ្លូវជ្រើសរើសទេព្រោះតែជីវភាពរបស់ខ្ញុំមានការលំបាកហើយ
ម្យ៉ាងវិញទៀតឪពុកម្តាយខ្ញុំក៍ពុំចាប់អារម្មណ៍ពីការសិក្សារបស់ខ្ញុំដែរ។
បូរ៉ាៈ (ហ៊ឺ)អញ្ចឹងគ្នាសូមលាឯងសិនហើយ។
ពោលៈ នាព្រឹកមួយក្នុងថ្នាក់រៀន....................
សិស្ស៖ ជំរាបសួរ អ្នកគ្រូ
អ្នកគ្រូ៖ .....ចាស៎! អរគុណកង្គុយចុះ....យ៉ីប៉ុន្មានថ្ងៃនេះដូចជាមិនឃើញដារ៉ាមករៀនតើមាន
ប្អូនណាដឹងថា ដារ៉ាមានបពា្ហអ្វីទេ?
បូរ៉ា៖ បាទ!អ្នកគ្រូ ដារ៉ារវល់ជួយធ្វើការងារផ្ទះជំនួសម្ដាយរបស់គេ ហើយខ្ញុំបានបបូលគេមកដែរ ប៉ុន្ដែការងារច្រើនពេកគេមិនអាចមកបានទេហើយគេបានប្រាប់ខ្ញុំថាគេចង់ឈប់រៀនទៀតផងអ្នកគ្រូ។
អ្នកគ្រូ៖ តើនៅថ្ងៃចុងសប្ដាហ៍នេះបូរ៉ាឯងអាចជូនអ្នកគ្រូទៅផ្ទះដារ៉ាបានទេ?
បូរ៉ា៖ បាទអ្នកគ្រូ...........
ប៉ូល៖ លុះព្រឹកថ្ងៃអាទិត្យបានមកដល់ អ្នកគ្រូហើយនិងបូរ៉ា បានមកដល់ផ្ទះរបស់ដារ៉ា។
អ្នកគ្រូ៖ ជំរាបសួរអ្នកមីង តើអ្នកមីងសុខសប្បាយជាទេ?
ម្ដាយដារ៉ា៖ ចាស ជំរាបសួរអ្នកគ្រូខ្ញុំសុខសប្បាយជាធម្មតាទេ....ចុះអ្នកគ្រូមកផ្ទះខ្ញុំមានការអ្វីដែរ?
អ្នកគ្រូ៖ ចាស មីងខ្ញុំមកនេះ ចង់សាកសួរពីបញ្ហារបស់ដារ៉ាថាហេតុអ្វីបានជាមួយរយៈនេះមិនដែល ឃើញដារ៉ាទៅរៀន។ហើយខ្ញុំបានលឺមិត្តរួមថ្នាក់របស់គេថាគេចង់ឈប់រៀនថែមទៀតផង។ តើនេះជាការពិតមែនទេមីង?
ម្ដាយ៖ ចាសពិតមែនហើយអ្នកគ្រូបានជាដារ៉ាវាឈប់រៀនដោយសារគ្រួសាររបស់ខ្ញុំមានការលំបាក
ទើបខ្ញុំសំរេចចិត្ត អោយដារ៉ាឈប់រៀនដើម្បីជួយធ្វើកិច្ចការខ្លះៗក្នុងគ្រួសារ ដូចអ្នកគ្រូបានឃើញ
ស្រាប់ហើយ តាំងពីពុកវាស្លាប់ទៅ ខ្ញុំត្រូវទទួលបន្ទុកការងារច្រើន ហើយម្យ៉ាងទៀតខ្ញុំក៏គ្មានប្រាក់
គ្រប់គ្រាន់អោយវារៀនតទៅទៀតដែរ។
អ្នកគ្រូ៖ ចាស់ខ្ញុំយល់ពីបញ្ហាហ្នឹងប៉ុន្តែអ្នកមីងគួរតែគិតអោយបានច្បាស់ថាបើអោយដារ៉ាឈប់រៀននៅ
ពេលនេះ តើថ្ងៃក្រោយគេនិងក្លាយទៅជាមនុស្សបែបណា? តើអ្នកមីងចង់ឃើញដារ៉ាមានជីវភាពក្រលំបាកដូចអ្នកមីងឬ?
បន្ទរដោយបូរ៉ា៖ មែនហើយអ៊ុំស្រីអោយដារ៉ាទៅរៀនជាមួយខ្ញុំវិញទៅ?
អ្នកគ្រូ៖ អ្នកមីងដឹងទេពេលបច្ចុប្បន្ននេះគេត្រូវការតែអ្នកមានចំនេះដឹងខ្ពង់ខ្ពស់ និងមានសម្ថភាព
គ្រប់គ្រាន់ដើម្បី បម្រើការងារក៏ដូចជាជួយកសាងសង្គមជាតិឪមានភាពរីកចំរើនថែមទៀត ។
ម្តាយ: ចាស ខ្ញុំយល់ហើយចាប់ពីថ្ងៃនេះតទៅខ្ញុំនឹងអោយដារ៉ាទៅរៀនអោយបានទៀងទាត់ពេល
វេលា ខ្ញុំមិនចង់ឃើញកូនរបស់ខ្ញុំល្ងង់ដូចជារូបខ្ញុំទៀតទេ ។
ដារ៉ា: ពិតមែនហើយម៉ែអោយកូនទៅរៀនវិញទៅថ្ងៃក្រោយពេលកូនមានចំនេះកូននិងជួយគ្រួសារ យើងអោយមានភាពល្អប្រសើរថែមទៀតក៏ដូចជាជួយដល់សង្គមជាតិទាំងមូល ។
ម្តាយ: ល្អណាស់កូនម្តាយ ...
បូរ៉ា: ខ្ញុំសូមអរគុណដល់អ្នកគ្រូដែលបានមកនៅថ្ងៃនេះ ខ្ញុំនិងទៅរៀននៅថ្ងៃច័ន្ទក្រោយ ។
អ្នកគ្រូ: ល្អណាស់បូរ៉ា មិត្តរួមថ្នាក់ឯងកំពុងរងចាំឯងចូលរៀនវិញ។
បូរ៉ា: “បាទ”អ្នកគ្រូ
អ្នកគ្រូ: បើអញ្ជឹងខ្ញុំសូមជំរាបលាអ្នកមីងទៅវិញសិនហើយ
ម្តាយ: ចាសអរគុណសូមជំរាបលាអ្នកគ្រូ
អ្នកគ្រូ: បូរ៉ាអ្នកគ្រូលាសិនហើយណា
បូរ៉ា: “បាទ”អ្នកគ្រូជំរាបលា
ពោល: ចាប់ពីពេលនោះមកដារ៉ាបានទៅសាលាជារៀងរាល់ថ្ងៃ ......បួនឆ្នាំក្រោយមក
ដារ៉ាបានបញ្ចប់ការសិស្សានូវមហាវិទ្យាល័យហើយទទូលបានការងារមួយយ៉ាងល្អ
និងទទូលបានប្រាក់កំរៃសមរម្យធ្វើអោយជីវភាពគ្រួសាររបស់ដារ៉ាមានភាពរីកចម្រើនមួយកំរិតទៀត។
ដោយសារតែមានការតស៊ូព្យាយាម និងយល់ពីតំលៃនៃការសិស្សាធ្វើអោយដារ៉ាទទូលបាន
ជោគជ័យក្នុងជីវិត៕
តាមរយៈសាច់រឿងនេះផងដែរបានឆ្លុះបញ្ចាំងអោយឃើញថាការសិក្សាគឺមានសារៈសំខាន់ណាស់
ចំពោះមនុស្សគ្រប់ៗរូប។
រឿងល្ខោននិយាយដែលអស់លោក លោកស្រី ប្រិយមិត្ត បានសណ្ដាប់នៅពេលនេះសូមចប់តែត្រឹមប៉ុណ្ណេះ.
រឿងតំលៃនៃការសិក្សា សន្មតថាចប់ដោយបរិបូរណ៍ សូមអរគុណទៅដល់ប្រិយមិត្តទាំងអស់ដែលខំចំណាយពេលវេលាតាមដានទស្សនា សាច់រឿងនេះតាំងពីដើមរហូតមកដល់ទីបញ្ចប់ ហើយក៏សូមខន្តីអភ័យទោសពីបណ្ដាប្រិយមិត្តបើសិនជាសាច់រឿងនេះមានលើសលោះ ខ្វះខាតត្រង់ចំនុចណាមួយនោះ។ហើយប្រសិនបើប្រិយមិត្តចង់ផ្តល់នូវមតិ រិះគន់ជួយកែលំអរ សូមទំនាក់ទំនងតាមរយះ
Tel: (+855889087005)
Email: chanphearom18@gmail.com
សូមអគុណ........!
Wednesday, May 11, 2011
ការទទួលមរណភាពរបស់អ្នកការសែតម្នាក់ឈ្មោះលោក រាជ សម្បត្តិ
លោករាជ សម្បត្តិ ជាប្រធានការិយាល័យ កិច្ចការសារធារណរបស់សាលាក្ដីខ្មែរក្រហម បានតទទួល មរណភាពហើយនៅវេលាម៉ោង៩ យប់ថ្ងៃ ទី១១ ឧសភា ឆ្នាំ ២០១១នេះ នៅមន្ទីរពេទ្យកាល់ម៉ែតក្នុង ជន្មាយុ ៤២ឆ្នាំ បន្ទាប់ពីរូបលោក ត្រូវបាន បញ្ជូនទៅសង្គ្រោះបន្ទាន់នៅ កាលពីថ្ងៃទី១០ខែ ឧសភា នេះដោយរោគ ដាច់សរសៃឈាមខួរក្បាលផ្នែកខាងក្រោយ ដែលជាអាការជំងឺដ៏ធ្ងន់ធ្ងរបំផុត។គួរបញ្ជាក់ដែរថា លោក រាជ សម្បត្តិ កើតនៅឆ្នាំ១៩៦៩ហើយគាត់គឺជាក្មេងកំព្រាមួយរូប ដែលឪពុកម្ដាយរបស់គាត់ បានស្លាប់នៅជំនាន់ ប៉ុល ពត ហើយលោកបានខិតខំតស៊ូរៀនសូត្រ បានក្លាយខ្លួនជា អ្នកការសែតដ៏ល្បីល្បាញមួយរូបនៅក្នុងទេសកម្ពុជាយើង និងនៅលើឆាកអន្តរជាតិផងដែរ។លោកបានមានកេរិ៍្តឈ្មោះ ល្បីល្បាញក្នុងវិស្ស័យសារព័ត៌មាន ដោយសារលោក បានធ្វើការអោយភ្នាក់ងារសារព័ត៌មានបារាំងAFP។ គួររំលឹកផងដែរថាលោកបាន ចូលប្រលូកក្នុងវិស្ស័យសារព័ត៌មានអស់រយះពេល ២០ឆ្នាំ បូកជាមួយនឹង បទពិសោធន៍ បង្រៀនវិជ្ចាជីវះសារព័ត៌មាននៅសកលវិទ្យាល័យភូមិន្ទកម្ពុជានិងវិទ្យាស្ថានសារគមនាគមន៍ផងដែរ។
លោករាជសម្បត្តិបានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកសារព័ត៌មាន នៅសកលវិទ្យល័យកូឡុំប៊ីសហរដ្ឋអាមេរិច ហើយលោកមានភរិយា និងកូន៣នាក់ (ប្រុស២ ស្រី៣)នៅក្នុងបន្ទុក។លោករាជ សម្បត្តិមានចូលបំរើការងារ ជាអ្នកនាំពាក្យអង្គជំនុំជំរះវិសាមញ្ញ ក្នុងតុលាការសាលាក្តីខ្មែរក្រហម ចាប់តាំងពីសាលាក្ដីនេះចាប់បង្កើតនៅគ្រាដំបូងមកម្លេះ។